
0:00
4:12
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី 26.01.2021
ការដឹងកំហុស
...............វាគ្មានបញ្ហាអ្វីទេអំពីអតីតកាលដែលអ្នកបានធ្វើកំហុសនោះ។ សូមអ្នកកុំឈឺចាប់នឹងទង្វើដែលអ្នកបានធ្វើចំពោះខ្ញុំអី ឈប់គិតសៅហ្មងនឹងកំហុសអតីតកាលរបស់អ្នកទៅ ចិត្តខ្ញុំដែលរងរបួសដោយទង្វើអតីតកាលរបស់អ្នក កំពុងរង់ចាំការព្យាបាលដោយអ្នកហើយ បើអ្នកព្យាបាលត្រូវ របួសខ្ញុំប្រាកដណាស់នឹងជាសះស្បើយដោយគ្មានបន្សល់ទុក នូវស្លាកស្នាមរបួសអ្វីបន្តិចសោះក្នុងជម្រៅចិត្តខ្ញុំ។ នេះជាចិត្តអធ្យាស្រ័យខ្ពស់ដែលជាសម្រស់ពិតនៃចិត្តខ្ញុំ។ ឥឡូវនិយាយដល់ផ្នែកខាងអ្នកដែលជាអ្នកបានធ្វើកំហុសលើខ្ញុំ តើអ្នកនឹងព្យាបាលរបួសខ្ញុំដោយរបៀបណា? គឺគ្រាន់តែអ្នកបានគិតយល់ គិតយល់គឺដឹងនូវគ្រលុកក្រលាក់នៃកំហុស នេះគឺជាការដឹងនូវកំហុសគឺដឹងនូវទំហំកំហុសរបស់អ្នក ការដឹងនេះវាជាដំណើរចាកចេញពីកំហុសបាត់ទៅហើយ។ ក្នុងការដែលដឹងនូវទំហំកំហុសខ្លួនរួចហើយ អ្នកលែងជាអ្នកបានធ្វើកំហុសលើខ្ញុំឬកំហុសណាមួយហើយ តែផ្ទុយទៅវិញ អ្នកក្លាយទៅជាជនរងគ្រោះដ៏គួរអោយសង្គ្រោះដោយការអត់អោនឈប់ត្រូវបានគេរំលឹកពីកំហុសអតីតកាលនោះទៀតហើយ បើមានអ្នកណានិយាយពីកំហុសឆ្គងអតីតកាលនាំអោយមានការឈឺចាប់ដល់របួសរបស់អ្នក គឺអ្នកនោះទេគឺជាមនុស្សដែលបានធ្វើកំហុសគួរអោយស្អប់ចំពោះអ្នក។ ប៉ុន្តែខ្ញុំសូមរំលឹកអ្នកដែរថា របួសស្នាមនៅលើចិត្តខ្ញុំមិនទាន់បានព្យាបាលនៅឡើយ ដោយពាក្យរបស់អ្នកថា អ្នកបានធ្វើកំហុសណាមួយមកលើខ្ញុំនោះទេ ព្រោះការដឹងកំហុសមិនមែនគ្រាន់តែពាក្យឬគ្រាន់តែជាការដឹងសរុបៗ ច្បោលៗ នូវកំហុសនោះទេ តែជាការដឹងគ្រលុកគ្រលាក់ខុស ខូចរបស់អ្នក អ្នកដទៃមើលឃើញភាពខុសភាពខូច គេស្អប់អំពើនោះប៉ុណ្ណា អ្នកមើលដឹងនូវកំហុសនោះ ហើយស្អប់ខ្លួនឯងដូចអ្នកដទៃដែរ គឺអ្នកមិនលម្អៀងមកខាងអញទេ ហើយការដឹងកំហុសរបស់អ្នកនេះត្រូវបញ្ជាក់ដោយវិញ្ញាណដឹងតាមទ្វារខួររបស់ខ្ញុំ គឺខ្ញុំដឹងនូវទំហំនៃការឈឺចាប់របស់អ្នកចំពោះកំហុសនោះ។ ចិត្តអ្នកកំពុងដំណើរការដឹងនូវកំហុសទៅ វិញ្ញាណតាមទ្វារមនោរបស់ខ្ញុំនឹងតាមដឹងជាប់ជានិច្ចដោយស្មោះត្រង់ និងដោយចិត្តសណ្តោសនូវការដឹងកំហុសរបស់អ្នក។ ពេលដែលវិញ្ញាណតាមទ្វារមនោរបស់ខ្ញុំបានដឹងពីទំហំនៃការឈឺចាប់ ខ្មាស់អៀននិងសោកស្តាយរហូតដល់កម្រិតអ្នកដឹងពិតប្រាកដនៃទំហំកំហុសរបស់ខ្លួនហើយ នោះរបួសស្នាមក្នុងជម្រៅចិត្តខ្ញុំ នឹងត្រូវបានព្យាបាលជាដាច់គ្មានសល់នូវស្លាកស្នាមដ៏តិចតួចណាមួយនោះទេ ហើយក្នុងចិត្តខ្ញុំ អ្នកមិនមែនជាអ្នកបានប្រព្រឹត្តិកំហុសទេ តែគឺជាជនរងគ្រោះដែលគួរអោយអនុគ្រោះសណ្តោសជាទីបំផុត។ គ្មានបុគ្គលណានៅលើលោកនេះអាចចាកចេញពីកំហុសរបស់ខ្លួនបានដោយសម្ពាធពីអ្នកដទៃដូចជាអ្នកខ្លាចអំណាច អ្នកខ្លាចបាត់ប្រយោជន៍ណាមួយ ឬខ្លាចទទួលទណ្ឌកម្មណាមួយនោះទេ គឺការចាកចេញពីកំហុសបាន លុះត្រាតែអ្នកសម្លឹងតាមទ្វារខួរឃើញពីទំហំ គ្រលុកគ្រលាក់ គួរអោយស្អប់ គួរអោយខ្មាស់អៀន គួរអោយឈឺចាប់នៃកំហុសខ្លួននោះ៕
More episodes from "ពាក់កណ្ដាល ៥០០០ ព្រះវស្សា"



Don't miss an episode of “ពាក់កណ្ដាល ៥០០០ ព្រះវស្សា” and subscribe to it in the GetPodcast app.








